លោកផែង វណ្ណះ ត្រៀមនឹងប្តឹង ចោម ខ្វាន់ និង ចោម 
ច័ន្ទ ដោយសារតែ (មានវីដេអូ)



peng vannak with chom chan


ភ្នំពេញ៖ ថ្មីៗនេះប្រធានបទលក់កាបូបក្លែងក្លាយ បានខ្លាយជាប្រធានបទមួយ ដ៏ កក្រើកពេញបណ្តាញ អ្នកលេងសង្គម facebook
ក្នុងនោះដែរ ចោម ច័ន្ទ និង ចោម ខ្វាន់ គឺជាតារាហ្វេសប៊ុកនិងជាអ្នកលក់តាមអនឡាញម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន។ តែថ្មីៗនេះចោម ច័ន្ទ ក៏បានកំពុងតែជួបរឿងស្មុកស្មាញយ៉ាងខ្លាំងដោយសារតែទទួលបានការរិះគន់យ៉ាងខ្លាំងពី សំណាក់មហាជននិងភ្ញៀវដែលបានទិញកាបូបរបស់នាងហើយបកមកថាកាបូបរបស់នាងតែនាងលក់ឲ្យជារបស់ក្លែងក្លាយមិនមែនជារបស់ពិតក្នុងតម្លៃរាប់មពាន់ដុល្លារ ហើយនាងប្រាប់ភ្ញៀវថាកាបូបរបស់នាងជារបស់ពិតហើយទិញមកមាមតម្លៃរាប់ដុល្លារ។យ៉ាងណាមិញ នេះបើយោងទៅតាមគណនីហ្វេសប៊ុកលោក ផែង វណ្ណះ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ អ្នកលក់កាបូបក្លែងក្លាយបោកប្រាស់ភ្ញៀវថាជាកាបូប​ហ្ស៊ីន​ សូមប្រញាប់សងលុយទៅជនរងគ្រោះជាអ្នកទិញវិញ​ កុំអោយគេប្ដឹងទាន់​ ។ ខ្ញុំ​នឹងការពារ​ជនរងគ្រោះ​ហេីយជួយជនរងគ្រោះរៀបចំឯកសារប្ដឹងជនឆបោកដោយមិនអោយរួចខ្លួនឡេីយ​ ។ បេីមិនចង់មានបញ្ហាទេ​ សូមប្រញាប់សងលុយជូនជនរងគ្រោះវិញ​ ។លើសពីនេះទៅទៀត ចោម ច័ន្ទ កំពុងតែត្រូវបានភ្ញៀវជាច្រើននាក់បាននាំគ្នាដាក់ពាក្យបណ្តឹងប្តឹងប្តល់នាងព្រោះនាងបានបោកប្រាស់លុយរបស់ភ្ញៀវហើយថែមទាំងបោកប្រាស់ទំនុកចិត្តរបស់អ្នកទិញផងដែរអ្វីដែល កាន់តែធ្វើឲ្យភ្ញៀវខឹងខ្លាំងនោះគឺ នាងលក់ការបូបក្លែងក្លាយឲ្យភ្ញៀវហើយ ប្រាប់ភ្ញៀវថាជារបស់ពិត មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងបានប្រើពាក្យសម្តីមិនសមរម្យដោយ ការជេរ បញ្ចោរភ្ញៀវដែលជាជនរងគ្រោះទៀត ចោមច័ន្ទនិងបងប្អូនរបស់នាងប៉ុន្មាននាក់ទៀតអាចនិង ប្រឈមមុខនិងផ្លូវច្បាប់ប្រសិនបើពួកគេមិនព្រមសងលុយទៅភ្ញៀវវិញទាំងអស់ទេ លោក ផែង វណ្ណះ និងដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ ចង់ដឹងថាយ៉ាងណាទៀតនោះសូមរងចាំតាមដានទស្សនាភាគបន្ត។ សូមទស្សនាវិដេអូខាងក្រោម៖។ប្រភព៖ ហ្វេសប៊ុក

peng vannak screen short