រឿង សត្វកញ្ជ្រោង និង ក្អែក

 

the foxes and crow

 


មានសត្វក្អែកមួយក្បាលទំលើមែកឈើ ដោយមានពាំចំណិតហ្វ្រូម៉ាសមួយដុំដ៏ឈ្ងុយឆ្ងាញ់ នៅក្នុងមាត់។
សត្វកញ្ជ្រោងឃើញដូច្នោះក៏កើតសេចក្តីស្រេកឃ្លានចង់បានហ្វ្រូម៉ាស់របស់ក្អែកមកធ្វើជាអារហារ។
វាសញ្ចឹងគិតអស់ពេលមួយសន្ទុះមិនដឹងជាធ្វើយ៉ាងណាទើបអាចយកហ្វ្រូម៉ាសនោះបាន។
        លុះក្រោយមកវានឹក ឃើញដល់វីធីមួយ រួចក៏និយាយដោយឧបាយកលឡើងថា
អស់ ឧ៍សត្វអ្វីក៏អស្ចារ្យម្ល៉េះទេហ្ន៎! មើលចុះ! ពិតសមជាសត្វស្រស់ស្អាតដាច់គេលើលោកនេះមែន! មិនដឹងថាតើសំឡេងរបស់អ្នកពិរោះសមរូបរាងដែរឬទេហ្ន៎?
ពាក្យសំម្តីលួងលោមរបស់កញ្ជ្រោងកំហូចធ្វើ ឳ្យក្អែករំភើបចិត្តរីរាយជាខ្លាំង។ ក្រោយមកវាក៏បង្ហើបសំនៀងយ៉ាងគ្រលួចឳ្យកញ្ជ្រោងស្តាប់។ នៅខណៈ ដែលក្អែកបើកចំពុៈ វាក៏ធ្លាក់មកដល់ដី។ ឃើញដូចច្នោះ កញ្ជ្រោងស្ទុះវឹង ទៅត្របាក់ហ្វ្រូម៉ាស រួចនិយាយចំអកដាក់ក្អែកថា ឯងពិតជាស្រស់ស្អាតមែន ប៉ុន្តែឯងមិនឆ្លាតទាល់តែសោះវើយ!
កុំជឿលង់នូវពាក្យបញ្ជោរលួងលោមរបស់អ្នកដ៏ទៃ