រឿង សត្វកញ្ជ្រោង និង អ្នកកាប់អុស

the fox



មានព្រានព្រៃមួយក្រុម ដេញប្រមាញ់កញ្ជ្រោងមួយក្បាលយ៉ាងប្រផាត់ប្រផើយ។ គ្រានោះដែរ សត្វកញ្ជ្រោងរត់យ៉ាងត្រហេបត្រហបគេចពីពួកព្រាន រួចក៏ទៅជួបនឹងបុរសអ្នកកាប់អុសម្នាក់។ វាបានសុំឲ្យបុរសកាប់អុសជួយ ព្រមទាំងនិយាយអង្វរដោយកម្សត់ថា៖ ឧ៍លោកក៏មានចិត្តសប្បុរសអើយ! សូមលោកមេត្តាជួយលាក់រូបខ្មុំ​ឲ្យរួចផុតពីការតាមប្រមាញ់របស់ពួកព្រានផងចុះ…..”
ដោយក្តីមេត្តាអាណិត បុរសកាប់អុសក៏ប្រាប់ឲ្យកញ្ជ្រោងនោះចូលទៅសំងំលាក់ខ្លួននៅក្នុងផ្ទះរបស់គាត់តែម្តងទៅ។
មិនយូរប៉ុន្មាន ពួកព្រានក៏តាមមកដល់។ ពួកគេក៏សួរទៅអ្នកកាប់អុសនោះថា៖ នែ អ្នកកាប់អុស! តើឯងមានឃើញកញ្ជ្រោងមួយក្បាលបោលមកដល់ទីនេះដែរឬទេ?
       ទេ! ខ្មុំមិនឃើញទេ! អ្នកកាប់អុសឆ្លើយឡើង ព្រមទាំងលើកដៃចង្អុលទៅកាន់ផ្ទះរបស់គាត់។
       ពួព្រាន់ព្រៃហាក់មិនយល់ និងមិនចាប់អារម្មណ៏កាយវិការរបស់អ្នកាប់អុសនោះឡើយ។ ក្រោយមកពួកគេក៏ដើរចេញពីក្នុងផ្ទះអ្នកកាប់អុសអស់ទៅ។ រីឯសត្វកញ្ជ្រោងឃើញគេទៅអស់ដូច្នោះ ក៏ស្ទុះចេញពីក្នុងផ្ទះអ្នកកាប់អុស ដោយពុំបានថ្លែងពាក្យអរគុណអ្វីមួយមាត់សោះ។
       អ្នកកាប់អុសខឹងនឹងសត្វកញ្ជ្រោងជាខ្លាំង ហើយក៏និយាយ ទៅកាន់កញ្ជ្រោងថា៖ ឯនេះរមិលគុណណាស់ យើងខំជួយលាក់បំពួនឲ្យរួចផុត ទុក្ខហើយ សូម្បីតែពាក្យអរគុណមួយម៉ាត់ក៏មិនចេះនិយាយដែរឬ?
       កញ្ជ្រោងតបទៅវិញថា៖
ខ្មុំចង់អរគុណអ្នកឯងដែរ! ប៉ុន្តែខ្មុំឃើញអ្នកឯងធ្វើសញ្ញាប្រាប់ ពួកព្រានទាំងនោះអស់ហើយ!... សម្តីនិងទង្វើរបស់អ្នកឯង វាពុំស្របគ្នាទាល់តែសោះ!


មនុស្សខ្លះនិយាយយកគួរតែសម្តី ផ្ទុយស្រឡះពីទង្វើរបស់ខ្លួន