ភ្នំពេញ៖ កាលពីយប់មិញនេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior រដូវកាលទីមួយ នៅពេលឃើញកុមារី រ៉ន ណាវី ដែលត្រូវជាប្អូនស្រីរបស់ រ៉ន ចាន់ឌី មកប្រឡងកម្មវិធីនេះម្តង។
ក្នុងនោះដែរ ក៏មានមហាជនមួយចំនួន ស្គាល់កុមារីនោះគឺជាប្អូនស្រីបង្កើតរបស់ រ៉ន ចាន់ឌីន ដែរ ព្រោះថាអ្នកទាំងពីរពិតជាមុខមាត់ស្រដៀងគ្នា ស្ទើរតែដូចកូនភ្លោះទៅហើយ។
គួររម្លឹកដែរថា កុមារី រ៉ន ណាវី មិនអាចជាប់ឆ្លងទៅវគ្គបន្តនោះទេ ដោយប្អូនទទួលបាន No មួយពីគណកម្មការអ្នកនាង សុខ ស្រីនាង និង Yes ពីរពីគណកម្មការលោក ព្រាប សុវត្ថិ និងលោក ឆន សុវណ្ណរាជ៕
Ron Chan Din
Ron Nari